ចាប់ផ្តើមហើយ បុណ្យទន្លេ រយៈពេល៣ថ្ងៃ នៅខេត្តកំពង់ឆ្នាំង ធ្វើឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»
កំពង់ឆ្នាំង៖ ពិធីបុណ្យទន្លេ លើកទី៥ បានប្រារព្ធឡើងហើយ នៅខេត្តកំពង់ឆ្នាំង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមីនានេះដល់ថ្ងៃទី ១៧ខែមីនា។ ពិធីបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង បានធ្វើឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមពិធីបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំង នៅព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
សូមរម្លឹកថា ពិធីបុណ្យទន្លេ លើកទី១ បានធ្វើឡើង កាលពីឆ្នាំ២០១៥ នៅខេត្តក្រចេះ កាលពីថ្ងៃទី១៣-១៥ ខែមីនា។
លើកទី២ នៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦។ បុណ្យទន្លេ លើកទី៣ ចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង។ បុណ្យទន្លេ លើកទី៤ ធ្វើឡើង នៅខេត្តកណ្តាល ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨។
No comments:
Post a Comment
Thanks for you kingly comment.